កម្មករវៀតណាមពីរនាក់ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ពីបទបានដើរតួបង្កអំពើហិង្សាមរណៈ ប្រឆាំងនឹងផលប្រយោជន៍ចិន កាលពីថ្មីៗនេះ។
ចលនាបាតុករម្មរបស់ប្រជាជនវៀតណាមប្រឆាំងចិន@Google
នេះជាការកាត់ទោសដំបូងគេបង្អស់លើសំណុំរឿងដ៏រសើបបំផុត ដែលបានជំរុញឱ្យមានការចាប់ខ្លួនកម្មកររាប់រយនាក់។ ក្រោយអំពើហិង្សា អាជ្ញាធរវៀតណាម បានប្រើប្រាស់មធ្យោបាយច្បាប់ ជាដំណោះស្រាយ ប៉ុន្តែភាគីចិនមិនបានពេញចិត្តឡើយ។
ប្រភពFRI៖ដោយ អៀង សុខម៉ិញមានអាយុ២៣ឆ្នាំ ជាកម្មកររោងចក្រ ឡេ វ៉ាន់ញៀប ត្រូវទទួលទោសជាប់ពន្ធនាគារបីឆ្នាំ ពីបទបានធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ និងបំផ្លិចបំផ្លាញអចលនទ្រព្យ។ ចំណែក ចៅ វិញ តួង អាយុ ១៨ឆ្នាំ ជាកម្មកររោងចក្រដែរ ត្រូវជាប់ពន្ធនាគារមួយឆ្នាំ ពីបទបានលួចទ្រព្យសម្បត្តិក្រុងហ៊ុន។ នេះបើតាមការជូនដំណឹងក្នុងសារព័ត៌មានផ្លូវការវៀតណាម Thanh Nien។
ការដាក់ទោសពីរករណីកម្មករពីរនាក់ដំបូងនេះ ជាសាលក្រមចេញដោយតុលាការខេត្ត ប៊ិញឌួង ភាគខាងត្បូងប្រទេស ខេត្តដែលមានផ្ទុះចលនាបាតុកម្មប្រឆាំងនឹងចិន យ៉ាងហិង្សា កាលពីពាក់កណ្តាលខែឧសភាកន្លងទៅ ដើម្បីបរិហារទង្វើតាំងទីរបស់ប៉េកាំងចង់ខួងប៊ូមរកប្រេងក្នុងសមុទ្ទចិនខាងត្បូង មានជាប់ជម្លោះនឹងគ្នា។ ជាចលនាបាតុកម្ម ដ៏ហិង្សាមិនធ្លាប់ នៅវៀតណាម គិតចាប់តាំងពីរាប់ទសវត្សមក រហូតជំរុញឱ្យចិនជម្លៀសពលរដ្ឋរបស់ខ្លួនជាច្រើនពាន់នាក់ ចេញពីទឹកដីវៀតណាមយ៉ាងបង្ខំ។ បើតាមប៉េកាំង មានជនជាតិបួននាក់បានបាត់បង់ជីវិត ប៉ុន្តែខាងភាគីហាណូយបញ្ជាក់ថាមានតែបីនាក់ប៉ុណ្ណោះ បានស្លាប់។
នៅថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ចេញប្រតិកម្មស្វាគមន៍ការកាត់ទោសកម្មករពីរនាក់ឱ្យពន្ធនាគារ ប៉ុន្តែយល់ថា វៀតណាមគួរបានច្រើនជាងនេះ។ សម្រាប់ប៉េកាំង ដាក់ទោសលើមនុស្សពីរនាក់ ពិតជាមិនគ្រប់គ្រាន់ឡើយ ! អាជ្ញាធរវៀតណាម ត្រូវតែបើកធ្វើសង្កេតស៊ីជម្រៅមួយ លើសំណុំរឿងនេះ និងដាក់ទណ្ឌកម្ម ឧក្រិដ្ឋជនឱ្យចាស់ដៃបំផុត ព្រមទាំងត្រូវសងជំងឺចិត្ត ដល់ក្រុមហ៊ុនចិន ដែលខាតបង់ និងខូចខាត ព្រោះភ្លើងកំហឹងរបស់បាតុករ។
វៀតណាម របបកុម្មុយនិស្ត ឯកបក្ស បានសន្យាដាក់ទណ្ឌធ្ងន់ប្រឆាំងនឹងជនដែលបង្កអំពើហិង្សា និងបំផ្លាញក្រុមហ៊ុនបរទេសតាំងទីរកស៊ីនៅក្នុងប្រទេស។ ក្រុមហ៊ុនបរទេសដែលភាគច្រើនមានថៅកែជាជនជាតិ និងជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់មួយរបស់វៀតណាម។ វៀតណាម និងចិន មានវិវាតទឹកដី ដណ្តើមគ្រប់គ្រងប្រជុំកោះ ស្ព្រាតលី និងប៉ារ៉ាសែល តាំងពីជាច្រើនខែឆ្នាំមកហើយ។ យូរម្តងៗគេតែឃើញមានចលនាជាតិនិយមផ្ទុះឡើង ឬបំផុសឡើងឱ្យក្លាយជាបាតុកម្ម ប៉ុន្តែសកម្មភាពលើកនេះមានទំហំ និងសភាពហិង្សាខ្លាំងមិនជួបប្រទះពីមុនមកសោះ៕
0 comments :