កុំ​ធ្វើ​ជា​«ខ្ញុំ»​អ្នក​នយោបាយ

on Friday, June 13, 2014 - No comments :

សុខ ទូច៖ រាស្រ្ត​ត្រូវ​ចេះ​ធ្វើ​ជា​ម្ចាស់​ប្រទេស កុំ​ធ្វើ​ជា​«ខ្ញុំ»​អ្នក​នយោបាយ

ដោយ ក.ចាន់នីតា (ទាក់ទង៖ nita@monoroom.info) - ភ្នំពេញ ថ្ងៃទី១៣ មិថុនា ២០១៤ | Updated on Fri 13 Jun, 2014 at 13:16 | 137 views
«ដើម្បីឱ្យអ្នកនយោបាយនៅក្រោមគំនាបប្រជាជនវិញ សូមឱ្យប្រជាពលរដ្ឋឈរនៅកណ្តាល កុំឈរនៅបក្ស​ណា​មួយ» នេះជាការលើឡើងរបស់លោកបណ្ឌិត សុខ ទូច ដែលវាចំណុចគន្លឹះ ដើម្បីឱ្យអ្នកនយោបាយរួមគ្នា​ដោះ​ស្រាយ​បញ្ហា។
អំណាចពលរដ្ឋ - សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្តនៃសាកលវិទ្យាខេមរៈ និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិតសុខ ទូចបានលើកឡើង ស្របពេលដែលគណបក្សជាប់ឆ្នោតទាំងពីរ មិនទាន់ព្រមព្រៀងគ្នានៅឡើយ លោកបានផ្តល់​អនុសាសន៍ថា ប្រជាជនគួរតែតាំងនៅជំហរកណ្តាល មិនចំណុះក្រោមបក្សនយោបាយណាមួយ ដើម្បីដាក់គំនាប​ដល់អ្នកនយោបាយ។
ការលើកឡើង របស់សាកលវិទ្យាធិការសាកលវិទ្យាល័យខេមរៈរូបនេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣​ក្នុងកម្មវិធីវេទិកាបណ្ឌិតចំហរស្តីពី របត់នយោបាយថ្មីនៅកម្ពុជា នៅសាកលវិទ្យល័យខេមរៈ។ លោកបណ្ឌិត សុខ ទូច បន្តថា អ្នកនយោបាយទោះខ្លាំងប៉ុណ្ណា ក៏នៅតែខ្លាចអំណាចរាស្រ្ត បើប្រជាជនតែមួយលាននាក់ ស្រែកតែម្នាក់មួយ​ម៉ាត់គាត់នឹងមានអារម្មណ៍ភ័យហើយ អ្នកនយោបាយមិនមែនគាត់ឈ្នះ ដោយសារគ្នាគាត់តែប៉ុន្មាននាក់ហ្នឹងទេ គឺឈ្នះដោយសារកម្លាំងរបស់ប្រជាជន។
លោកថ្លែងបន្តថា នៅពេលដែលជាប់ឆ្នោតទាំងពីរ គណបក្សប្រជាជនក៏ភ័យ គណបក្សសង្រ្គោះជាតិក៏ភ័យ គាត់​នឹង​ចាប់ផ្តើមរកចំណុចជាប់គាំងឃើញ ហើយចាប់ផ្តើមរកគន្លឹះដោះស្រាយបញ្ហាជាប់គាំងនយោបាយ។ លោកបញ្ជាក់​យ៉ាងដូច្នេះថា៖ «យើងឈរនៅខាងគណបក្ស នៅពេលណាសន្លឹកឆ្នោតមិនទាន់ទម្លាក់ចូល ពេលណាសន្លឹកឆ្នោត​ទម្លាក់ចូលហើយ យើងឈប់ឈរនៅជាមួយគណបក្ស យើងទៅឈរជាម្ចាស់អំណាច (តែ)សព្វថ្ងៃនេះយើងជា​"ខ្ញុំ"​អំណាច»។
ថ្លែងនៅមុខលោក យ៉ែម បុញ្ញប្ញទ្ធិ ផ្ទាល់ ដែលជាមន្ត្រីជាន់ខ្ពស់មកពីគណបក្សសង្គ្រោះជាតិ លោកបណ្ឌិត សុខ ទូច បានធ្វើការ រិះគន់ចំៗទៅលើគណបក្សជាប់ឆ្នោតទាំងពីរថា«អន់» មានជំហរមិនច្បាស់លាស់ មិនអាចដោះស្រាយ​បញ្ហា​ជាប់​គាំងបាន និងបន្តធ្វើឱ្យកម្ពុជា ព្រមទាំងប្រជាជនកម្ពុជាជួបបញ្ហា ខាតបង់ថវិការ និងការរកស៊ីផ្សេងៗ។
អ្នកវិភាគសង្គមរូបនេះ បានអះអាងថា ដើម្បីឱ្យអ្នកនយោបាយទទួលខុសត្រូវ នូវទង្វើដែលខ្លួនបានប្រព្រឹត្ត គឺមាន​តែប្រជាពលរដ្ឋប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេច មិនមែនតុលាការ ឬក៏ក្រុមប្រឹក្សាធម្មនុញ្ញទៀតទេ ប្រជាជនគួរឈរ​នៅមួយចំហៀងប្រាប់ដល់អ្នកនយោបាយ ពីកត្តាចិត្តសាស្រ្ត សេដ្ឋកិច្ច នយោបាយ និងផលចំណេញរបស់ជាតិ៕

Tagged as:
Unknown About Unknown

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 comments :

What they says

Please leave us with some of your comments. Thank for willing to help us to improve our weakness.