ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) អ្នកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ក្នុងកិច្ចពិភាក្សាតុមូលរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣។
Photo: RFA
ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ អ្នកស្រី ពុង ឈីវកេក ដែលទើបព្រមទទួលយកតួនាទីជាសមាជិកទី៩ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី (គ.ជ.ប) ដែលនឹងត្រូវបង្កើតនៅពេលខាងមុខនេះ រំពឹងថា នឹងអាចធ្វើការដោយឯករាជ្យ ពុំមានការជ្រៀតជ្រែកពីភាគីណាមួយឡើយ។ ស្របគ្នានេះអ្នកស្រីត្រៀមជាស្រេចថា នឹងលាឈប់ពីស្ថាប័នមួយនេះប្រសិនបើអ្នកស្រីមិនអាចធ្វើការដោយឯករាជ្យបាន។