What's New Here?

ប្រភព៖http://wmc.org.kh/

ស្ពានឆ្លងទន្លេសេកុងមានប្រវែងជិត៣០០ម៉ែត្រដែលទើបនឹងសាងសងរួចរាល់តែពុំទាន់សម្ភោធដាក់ឱ្យប្រើប្រាស់ រងការបាក់ស្រុតក្បាលស្ពានដោយសារទឹកជំនន់ហូរច្រោះ។ ស្ពានឆ្លង​ទន្លេ​សេកុងនៅត្រង់ចំណុចបង្កោលលេខ ៧៨ ជាប់ព្រំដែនកម្ពុជា-ឡាវ ស្ថិតនៅក្នុងឃុំសន្តិភាព ស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង។
លោក ម៉ែន គង់ អ្នកនំាពាក្យសាលាខេត្តស្ទឹងត្រែងឱ្យដឹងថា ស្ពានឆ្លងទន្លេរសេកុង​ឬហៅ​ស្ពាន​អូរគូក មានប្រវែង២៦០ម៉ែត្រ ត្រូវបានទឹកជំនន់ហូរច្រោះបាក់ក្បាលស្ពានរក​ការខូច​ខាតពុំអាចធ្វើ​ដំណើរ​ឆ្លងកាត់បានទេ ចាប់តំាងពីថ្ងៃទី ១ ខែ កញ្ញា ឆ្នំា ២០១៨។ លោក ម៉ែន គង់ បញ្ជាក់ថា កងកម្លំាងវិស្វកម្មនៃកងកម្លំាងខេមរភូមិន្ទកំពុងសិក្សាអំពីផលប៉ះពាល់ ដើម្បី​ជួសជុល​ឡើង​វិញ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកឱ្យដឹងថា ខេត្តស្ទឹងត្រែងស្ថិតក្នុង​ខេត្តមួយ​ចំនួនទៀតនឹង​មានភ្លៀងធ្លាក់ខ្លំាងរហូតដល់ថ្ងៃអាទិត្យសប្តាហ៍នេះ។
លោក ម៉ែន គង់ អ្នកនំាពាក្យសាលាខេត្តស្ទឹងត្រែងអំពាវនាវឱ្យប្រជាពលរដ្ឋសុំឱ្យធ្វើដំណើរ​តាមទូកមួយរយៈ​សិនរហូត​ដល់​ជួសជុល​និ​ងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕

បាក់ស្រុតស្ពានឆ្លងទន្លេសេកុងដោយសារទឹកហូរច្រោះ

 រដ្ឋាភិបាល(ក្រសួងមហាផ្ទៃ)គ្រោងនឹងបង្កើតខេត្តចំនួន២ទៀត ដែលត្រូវបានស្នើរដោយក្រសួងមហាផ្ទៃ

ប្រភពព័ត័មាន៖ https://vodhotnews.com/2018/08/31

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានចុះ​ហត្ថលេខា​យល់ព្រមឲ្យ​មាន​ការ​សិក្សាដើម្បី​​បង្កើតខេត្តថ្មីចំនួនពីរ តាម​សំណើរ​របស់​ក្រសួងមហាផ្ទៃ​ដែល​ចង់​​បំបែក​ឲ្យមាន​ខេត្តថ្មី​ពីភូមិសាស្ត្រខេត្តកណ្តាល និង​ ​ភូមិសាស្ត្រ​ខេត្តមណ្ឌល​គិរី​ និង​រតនគិរី។
ក្នុង​លិខិតរបស់ក្រសួងមហាផ្ទៃដែលវីអូឌីទទួលបាននៅថ្ងៃនេះ បញ្ជាក់ថាសំណើរ​សុំ​បង្កើត​ខេត្តថ្មីនេះ​ ដើម្បី​ជួយលើកម្ពស់​ប្រសិទ្ធិភាពគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ថែរក្សាសន្តិសុខ សណ្តាប់​ធ្នាប់សាធារណៈ ជំរុញការអភិវឌ្ឍនៅមូលដ្ឋាន និងងាយស្រួលផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋជាដើម​។
លិខិតរបស់​ក្រសួងមហាផ្ទៃដដែល ស្នើទៅរដ្ឋាភិបាលរៀប​ចំបង្កើតខេត្តថ្មីឲ្យ​ចប់សព្វគ្រប់ នៅខែមករា ឆ្នាំ២០១៩ ដើម្បីទុកពេលវេលាសមស្របងាយស្រួលឲ្យ​​រដ្ឋាភិបាលកំណត់​ចំនួនអាសនៈក្រុម​ប្រឹក្សា​រាជ​ធានី​​ ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្តក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ដែលតាមអាណត្តិកំណត់ក្នុងច្បាប់ គឺអំឡុងខែឧសភា ឆ្នាំ២០១៩​ខាង​មុខ​នេះ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ដំណាក់​​កាលនេះ រដ្ឋាភិបាលត្រូវទំលាក់ថវិកាជាតិឲ្យបានច្រើនដល់ស្រុក ឃុំ សង្កាត់ ជា​ជាង​បង្កើត​ខេត្តថ្មីបន្ថែមទៀត ធ្វើឲ្យខ្ចះខ្ជាយថវិកាជាតិ។

រឿងការបង្កើតខេត្តថ្មី ត្រូវចំណាយថវិការច្រើន។ ហើយទិដ្ឋភាព​បច្ចុប្បន្ន​នេះ ខ្ញុំគិតថាកាត់​បន្ថយការ​ចំណាយទៅអ្វីមិនចាំបាច់គឺជារឿងល្អបំផុតសម្រាប់កម្ពុជា ព្រោះយើងចង់ឃើញការយកថវិកាជាតិទៅពង្រឹងអ្វីដែលមានស្រាប់។ បើឃុំនិងស្រុករឹងមាំ គឺមានភាពសកម្ម មានធនធានគ្រប់គ្រាន់ មានមធ្យោបាយ​គ្រប់​គ្រាន់​[...]ការផ្តល់ សេវា នៅ មូលដ្ឋានលែងជាការបារម្ភ
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ
បច្ចុប្បន្ននេះ កម្ពុជាមានរាជធានី/ខេត្តសរុបចំនួន​២៥ នៅទូទាំងប្រទេស​។ កាលពីចុងខែធ្នូ​ឆ្នាំ២០១៣កន្លងទៅ រដ្ឋាភិបាល​កម្ពុជាបានសម្រេច​​បង្កើតខេត្តត្បូងឃ្មុំដែល​ត្រូវបាន​បំបែក​ចេញ​ពី​ភូមិសាស្រ្ត​ខេត្ត​កំពង់​ចាម៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

Latest Tweets

FACEBOOK LIKE

Blog's Status

Find us on Facebook

Powered by Blogger.

What they says

Please leave us with some of your comments. Thank for willing to help us to improve our weakness.