សិង្ហបុរី​​ជាប់​​ជា​ទីក្រុង​​អភិវឌ្ឍ​​​​ជាងគេ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

on Tuesday, May 20, 2014 - No comments :

សិង្ហបុរី​បាន​ជាប់​ឈ្មោះ​ជា​ទីក្រុង​​​​​​អភិវឌ្ឍ​ជាងគេ​បំផុត​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​​​ប្រចាំ​ឆ្នាំ​២០១៤​នេះ។ នេះ​បើ​យោង​តាម​របាយការណ៍​​ស្រាវជ្រាវ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​​​ផ្តល់​សេវាកម្ម​ប្រឹក្សា​យុទ្ធសាស្ត្រ​ទីផ្សារ​អាស៊ី Solidiance ។


​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ខាងលើ​បាន​ឲ្យ​ដឹង​ថា ភាព​រីក​លូតលាស់​របស់​​​សិង្ហបុរី​​ក្នុង​រយៈ​ពេល​២៥​ឆ្នាំ​ចុងក្រោយ​នេះ បាន​ប្រែក្លាយ​ពី​ទីក្រុង​កំពង់ផែ ទៅ​ជា​ទីក្រុង​បច្ចេកវិទ្យា​ និង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ល្អ​បំផុត​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។
ទីក្រុង​សិង្ហបុរី
របាយការណ៍​នេះ​បាន​លម្អិត​ថា ស្តង់ដារ​នៃ​ការ​រស់នៅ​ប្រកប​ដោយ​ផាសុកភាព​ខ្ពស់ និង​មាន​បរិស្ថាន​ល្អ មាន​ប្រព័ន្ធ​អប់រំ​ខ្លាំងក្លា សំបូរ​ទៅ​ដោយ​ធនធាន​មនុស្ស ភាព​រីកចម្រើន​នៃ​ការ​ប្រើប្រាស់​​បច្ចេកវិទ្យា​ទំនើបៗ និង​​មាន​ប្រព័ន្ធ​រដ្ឋបាល​គ្រប់គ្រង​បាន​ល្អ ពោល​គឺ​ការ​គោរព​ច្បាប់​គឺ​ជា​លក្ខណៈ​ពិសេស​ដាច់ដោយឡែក​របស់​ទីក្រុង​នេះ​​​សម្រាប់​ភាព​លូតលាស់​ផ្នែក​ពាណិជ្ជកម្ម​របស់​ប្រជាពលរដ្ឋ​ស្រប​ជា​មួយ​នឹង​ចរន្ត​សកលភាវូបនីយកម្ម។​​​​​​
ទន្ទឹម​នឹង​របាយការណ៍​ខាងលើ​ ធនាគារ​ពិភពលោក​​ក៏​បាន​​ផ្តល់​ពិន្ទុ​ដល់​​សិង្ហបុរី​ផង​ដែរ​ថា ជា​ទីក្រុង​ល្អ​បំផុត​សម្រាប់​ពាណិជ្ជកម្ម និង​មុខ​ជំនួញ ​​ពីរ​ឆ្នាំ​ជាប់​ៗគ្នា​​​ប្រចាំឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៣។ ទីក្រុង​ស៊ីដនី​បាន​តាម​ពីក្រោយ​ឈរ​នៅ​លំដាប់​លេខ​២ Melbourne លេខ៣ ហុងកុង​លេខ​៤ និង Aucklandប្រទេស​នូវែលហ្សេឡង់​ជាប់​ចំណាត់​ថ្នាក់​លេខ​៥៕​​​​​​
ប្រភពៈhttp://news.sabay.com.kh/articles/752936

Tagged as:
Unknown About Unknown

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 comments :

What they says

Please leave us with some of your comments. Thank for willing to help us to improve our weakness.