ប្រវត្តិ​ការធ្វើ​រដ្ឋប្រហារ​នៅ​រាជាណាចក្រ​ថៃ​

on Friday, May 23, 2014 - No comments :


​ប្រជារាស្ត្រ​ថៃ ទំនង​ជា​នៅចាំ​ច្បាស់​ណាស់​ថា ការធ្វើ​រដ្ឋប្រហា​ររបស់​កងទ័ព គឺមាន១៩​លើក​មក​ហើយ គឺ​ចាប់តាំងពី​ឆ្នាំ១៩៣២ ដែលប្រទេសអាស៊ីអាគ្នេយ៍​មួយ​នេះ បាន ផ្លាស់ប្ដូរការគ្រប់គ្រង​រដ្ឋ ដោយ​ការធ្វើ​បដិវត្តន៍​តិចតួច​ពីរបបរាជានិយមផ្ដាច់ការ មក​របបរាជាណាចក្រអាស្រ័យ​ធម្មនុញ្ញ ដោយមាន​សេ្ដច​សោយរាជ្យ និង​ជា​និមិត្តរូប​នៃ​ការ ឯកភាព​ជាតិ។ ប៉ុន្តែការធ្វើ​រដ្ឋប្រហារ​របស់​កងទ័ព មានពេលខ្លះបង្ហូរឈាមជន​ស៊ីវិល​រាប់រយ​ពាន់​នាក់ ទើបកងទ័ព​ក្ដាប់​ស្ថានការណ៍​បានជោគជ័យ។​ គោលបំណង ដែល បណ្ដាលឲ្យ​មាន​រដ្ឋប្រហា​រ គឺ​មាន​ទិដ្ឋភាព​នយោបាយខុសៗ​គ្នា។
រដ្ឋប្រហា​រខ្លះ ដើម្បី​បញ្ចប់​ការគ្រប់គ្រងរបស់​បុគ្គល ដែលក្រាញអំណាច ហើយ​នាំ​ប្រទេសទៅរករបបកុ​ម្មុយ​នី​ស្ត និង​ខ្លះទៀត ដើម្បី​ផ្ដួលរំលំការគ្រប់គ្រង​បែប​ពុករលួយ  បក្សពួកនិយម។ រដ្ឋប្រហារ នៅ​ថ្ងៃ២២ ខែឧសភា ឆ្នាំ២០១៤ មិន​មាន​ហេតុផលច្បាស់លាស់ ក្រៅ​តែ​គេ​ដឹងថា ដើមចមនៃ​ការបះបោរ គឺ​ក្រុម​អាវ​លឿង​ប្រឆាំង​ត្រកូល ស៊ីណា​វា​ត្រា​ ពី​អំណាច​។ រដ្ឋប្រហារ​នៅ​ខែ​ឧសភា​ឆ្នាំ​២០១៤ ដឹកនាំ​ដោយឧត្តមសេនីយ ប្រា​យុទ្ធ​ចាន់​អូ​ចា ដែល​ជា​មេទ័ពកំពូល​របស់​ប្រទេស។ ​រដ្ឋប្រហារ​ថ្មីចុងក្រោយនេះ គឺ​មាន​យុទ្ធវីធី ដូច​ការ​ធ្វើ​រដ្ឋប្រហារទម្លាក់​លោក​ថាក់ស៊ីន​ស៊ីណា​វា​ត្រា ខែ​ក​ញ្ញា ឆ្នាំ២០០៦។​
​តាម​ទម្លាប់ បន្ទាប់​ពី​គ្រប់គ្រង​មួយ​ឆ្នាំ​របស់​កងទ័ព ទើប​មានរដ្ឋាភិបាល​ស៊ីវិល​ថ្មី​មួយ​កើតឡើង តាមរយៈ​ការបោះឆ្នោត​។
​ខាងក្រោម​នេះ គឺជា​ការ​សង្ខេមព្រឹត្តិការណ៍រដ្ឋប្រហារ​នៅ​ថៃ​កន្លងមក ៖
១៩៣២៖ រដ្ឋប្រហារឆ្នាំ១៩៣២ គឺជា​បដិវត្តន៍សៀម។ ព្រឹត្តិការណ៍​នេះ គឺជា​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ របស់រាជាណាចក្រ ហើយអ្នក​ធ្វើ​រដ្ឋប្រហារគឺ​ហៅថា "Four Musketeers" ដែល​ជា​ការផ្ដួលរំលំស្ដេច King Prajadhipok ជា​ការបញ្ចប់របបរាជានិយមផ្ដាច់ការ ដែល​មាន​អាយុកាល៧០០​ឆ្នាំ​ហើយ​ធ្វើឲ្យមាន រដ្ឋធម្មនុញ្ញដំបូង​របស់ប្រទេស។​
១៩៣៣៖ នៅ​ឆ្នាំ១៩៣៣ ពួកកងទ័ព​បាន​ធ្វើ​រដ្ឋប្រហារ​មួយ​ទៀត ដោយទម្លាក់នាយករដ្ឋមន្ត្រី​ដំបូង​របស់ប្រទេស គឺលោក ​Phraya Manopakorn Nititada ហើយលោក Phraya Phahon បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ទី​ពីរ ដោយ​ដឹកនាំ​រដ្ឋាភិបាល​បាន​៥​ឆ្នាំ។​
១៩៤៧៖  នៅ​ឆ្នាំ​នេះ ពួក​ទ័ព​បាន​ធ្វើ​រដ្ឋប្រហា​រ​ម្ដងទៀត ដោយ​ទម្លាក់នាយករដ្ឋមន្ត្រី Rear Admiral Thawan Thamrongnawasawat ក្នុងករណី​ពុករលួយ។​ នៅពេលនោះ​គណបក្ស​ប្រឆាំង​បាន​ក្លាយជានាយករដ្ឋមន្ត្រី។
១៩៥១៖ គឺជា​រដ្ឋប្រហារ​ស្ងៀមស្ងាត់ ហើយខណៈ​នោះ​ស្ដេច King Bhumibol Adulyadej  គង់នៅប្រទេសស្វិស។ ក្រុម​នេះ​បានតែងតាំងសេនាប្រមុខកងទ័ព  Phibunsongkhram ជានាយករដ្ឋមន្ត្រី។​
១៩៥៧៖ រដ្ឋប្រហារ​នៅ​ឆ្នាំនេះ គឺធ្វើឡើងបន្ទាប់​ពីមាន​កុប្បកម្មជាច្រើននៅ​បាងកក។ សេ្ដ​ច Bhumibol មិន​សប្បាយ​ហ​ឫ​ទ័យ ទើប​មាន​រដ្ឋប្រហារ​ទម្លាក់លោក​មេទ័ព​រូបនេះ ហើយនាយក​រដ្ឋមន្ត្រី គឺ​លោក Pote Sarasin ។​

១៩៦៨៖ នៅ​ឆ្នាំនេះគឺ​សេនាប្រមុខ Sarit ជា​អ្នកដឹកនាំ​រដ្ឋប្រហារ ហើយនៅ​ឆ្នាំនោះ គឺជា​សក​រាជនៃការកែទម្រង់​នយោបាយ។​
១៩៧១៖ រដ្ឋប្រហារ នៅ​ឆ្នាំនេះ​គឺជា​ការបង្ក្រាបពួកកុម្មុយ​នី​ស្ត ដែល​ជ្រៀតចូលក្នុងជួរ​រដ្ឋាភិបាល​ហើយ​រដ្ឋប្រហារ​ដឹកនាំ​ដោយ សេនាប្រមុខ Thanom Kittikachorn ។​ សភា​របស់​ប្រទេស​នេះ ត្រូវ​រំលាយ​ទាំងស្រុង​។​
​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​១៩៤៧៖ រដ្ឋប្រហារ​មួយ​ទៀត​ដែល​នាំឲ្យ​លោក Phibun ឡើង​កាន់​អំណាច​វិញ ហើយ​របប​យោធា​បាន​មាន​ជីវិត​រហូត​ដល់​ឆ្នាំ​១៩៧៣ ។​
​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​១៩៧៣៖ និស្សិត​ប្រមាណ​៤០​ម៉ឺន​នាក់​បាន​ធ្វើ​បាតុកម្ម​តវ៉ា​នឹង​របប​យោធា ​ដើម្បី​នាំ​ប្រទេស​ឈាន​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​។​
១៩៧៦៖ ​នៅ​ឆ្នាំ​មាន​ការជាប់គាំង​នយោបាយ ជាង៨​ខែ ទើប​រដ្ឋប្រហារ​ផ្ទុះឡើង ដើម្បី​ផ្ដួលរំលំនាយក​រដ្ឋមន្ត្រី Seni Pramoj ។​
១៩៧៧៖  ឧត្តមសេនីយ Thanin Kraivichien បាន​ដឹកនាំ​រដ្ឋប្រហា​រ តែ​ព្រឹត្តិការណ៍​មានការ​បង្ហូរឈាម ជន​ស៊ីវិល​រាប់ពាន់នាក់នៅ​ក្រុង​បាងកក។​
​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​១៩៧៦៖ ការបង្ក្រាប​ដ៏​បង្ហូរឈាម​ទៅលើ​ក្រុមនិស្សិត​ដែល​តវ៉ា ហើយ​របប​យោធា​បាន​វិល​មក​វិញ​សារជាថ្មី​។​
​ខែ​មិនា ឆ្នាំ​១៩៨០៖ មេដឹកនាំ​យោធា លោក Prem Tinsulanond បាន​គេចផុត​ពី​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ដែល​ក្រោយមក​លោក​បាន​បើកចំហរ​ឲ្យមាន​ការចូលរួម​ពី​ភាគីន​យោបា​យ​នានា​។​
១៩៩១៖  នាយក​រដ្ឋមន្ត្រី Chatichai Choonhavan ត្រូវបាន​ចាប់ខ្លួន ខណៈ​លោកធ្វើ​មក​ចូល​ថ្វាយបង្គំ​ស្ដេចនៅ​រាជវាំង​។
២០០៦៖  នៅ​ថ្ងៃ​ទី​១៦​កញ្ញា គឺជា​រដ្ឋប្រហារ​ស្ងៀមស្ងាត់។ រដ្ឋប្រហារ​នេះ គឺទម្លាក់នាយករដ្ឋមន្ត្រី ថាក់ស៊ីន​ស៊ីណា​វា​ត្រា  ខណៈលោក​នៅ​ឯ​មហាសន្និបាត​ អ.ស.ប នៅ​ក្រុង​ញូវយ៉ង​។ នៅ​ឆ្នាំ២០០៧ ពួក​យោង​ធា​បាន រៀបរៀង​រដ្ឋធម្មនុញ្ញ​ដើម្បី​ត្រួសត្រាយ ឲ្យមាន​រដ្ឋាភិបាល​ស៊ីវិល។
២០១៤៖ រដ្ឋប្រហារ ថ្ងៃ​២២ ឧសភា នេះគឺ​ដឹកនាំ​ដោយមេបញ្ជាការ​កងទ័ព លោក​ឧត្តមសេនីយ Prayut Chan-O-Cha ។ ​រដ្ឋប្រហារ​នេះបាន​ធ្វើឡើងបន្ទាប់​ពីប្រទេស​មាន​វិបត្តិ​នយោបាយជាង៧​ខែ។​ ដើមចមនៃ​វិបត្តិ​គឺក្រុមប្រឆាំង​ទម្លាក់លោកស្រី យី​ង​ឡាក់​ ពី​អំណាច​។ រដ្ឋប្រហារ​ឆ្នាំនេះ មាន​ការចាប់ខ្លួន​អ្នកនយោបាយជាច្រើន ហើយសូម្បី​លោកស្រី​យី​ង​ឡាក់ ដែល​ត្រូវបាន​ដកហូត ពី​អំណាច​ដោយ តុលាការ​រដ្ឋធម្មនុញ្ញ ក៏រង​ការ​កោះហៅមកចំពោះមុខក្រុមប្រឹក្សា​កងទ័ពរបស់លោក​ឧត្តម ប្រា​យុទ្ធ ។ លោកឧត្តមសេនីយ​ប្រកាសខ្លួន​លោក គឺជា​នាយក​រដ្ឋមន្ត្រី។
​ អ្នកវិភាគថៃមួយចំនួន ចាត់ទុក​រដ្ឋប្រហារ សុទ្ធតែខាង​រាជវាំង​នៅ​ពីក្រោយ ព្រោះ​គ្រប់​រដ្ឋប្រហារ​ទាំងអស់ មិនបាន​ធ្វើឲ្យប៉ះពាល់​ដល់ របបរាជានិយម ប​ច្ចុ​ប្បន្ន​នេះឡើយ​៕
សូមសរសេរមកលោក នួន បូរិន តាមរយៈ narinnun@vodhotnews.com

Tagged as:
Unknown About Unknown

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 comments :

What they says

Please leave us with some of your comments. Thank for willing to help us to improve our weakness.