• Business
  • Cambodia
  • Entertainment
  • Education
  • Social
  • Technology
  • RSS
  • Email
  • Follow us
  • Become a fan

កកាយព័ត៌មាន KORKITE NEWS

  • Home
  • News Update
  • Agriculture
    • Sub Cate 1
    • Sub Cate 2
    • Sub Cate 3
  • Economic
    • Sub Cate 1
    • Sub Cate 2
    • Sub Cate 3
  • Business
    • Sub Cate 1
    • Sub Cate 2
    • Sub Cate 3
  • Tourism
    • Sub Cate 1
    • Sub Cate 2
    • Sub Cate 3
  • Social Media
    • Facebook
    • WhatsApp
    • Tango
    • Line
    • WeChat
    • Line
    • Viber
    • BigoLive
    • Telegram
    • Instagram
  • Apple
    • App Store
    • Mac
    • iPad
    • iPhone
    • Watch
    • TV
    • Music
    • iTunes
You are here: Home » Political » លោក សុរិយា ស៊ូប៊ែឌី បញ្ចេញ​របាយការណ៍​ទី​៦​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

លោក សុរិយា ស៊ូប៊ែឌី បញ្ចេញ​របាយការណ៍​ទី​៦​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

on Tuesday, August 26, 2014 - No comments :

z
Pro.Surya P. Subedi
អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) កាល​ពី​ថ្ងៃ​ទី​២២សីហា បាន​ចេញ​ផ្សាយ​របាយការណ៍​ទី​៦ ដែល​ជា​របាយការណ៍​ចុង​ក្រោយ​បង្អស់​របស់​លោក ក្នុង​ឋានៈ​លោក​ជា​អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។លោក ស៊ូប៊ែឌី នឹង​ធ្វើ​បទ​បង្ហាញ​អំពី​របាយការណ៍​របស់​លោក ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ក្នុង​ទីក្រុង​ហ្សឺណែវ (Geneva) នៅ​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៤ ខាង​មុខ​នេះ។
ប្រភព ៖ rfa
របាយការណ៍​ទី​៦​របស់ លោក សុរិយា ស៊ូប៊ែឌី ហើយ​ក៏​ជា​របាយការណ៍​ចុង​ក្រោយ​របស់​លោក​ដែរ​នោះ លើក​ឡើង​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ចន្លោះ​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៤។របាយការណ៍​ដែល​មាន​ទាំងអស់ ២០​ទំព័រ​ជា​ភាសា​អង់គ្លេស ផ្ដោត​ទៅ​លើ​រឿងរ៉ាវ​មួយ​ចំនួន​រួម​មាន ស្ថានភាព​ទូទៅ​អំពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ពី​ការ​ប្រាស្រ័យ​ទាក់ទង​រវាង​អង្គការ​សហប្រជាជាតិ និង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស ពី​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ឯករាជ្យ ស្រប​តាម​គោលការណ៍​ទីក្រុង​ប៉ារីស (Paris Principles) ពី​ការ​អនុវត្ត​អនុសាសន៍​របស់ លោក ស៊ូប៊ែឌី ដែល​បាន​លើក​ឡើង​ក្នុង​របាយការណ៍​មុនៗ ទាក់ទង​កំណែ​ទម្រង់​តុលាការ ការ​បោះ​ឆ្នោត​សភា និង​ដីធ្លី។
ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស លោក ស៊ូប៊ែឌី បាន​លើក​ឡើង​ពី​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​តាំង​ពី​ដើម​ខែ​កក្កដា ឆ្នាំ​២០១៣ មក ដែល​ក្នុង​នោះ​រួម​មាន ការ​រៀបចំ​ការ​បោះ​ឆ្នោត ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ការ​ធ្វើ​បាតុកម្ម​របស់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត ការ​រារាំង​របស់​សមត្ថកិច្ច ការ​វាយ​សំពង​លើ​អ្នក​កាសែត ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​កម្មករ ដែល​ក្រោយ​មក​ត្រូវ​សមត្ថកិច្ច​វាយ​បង្ក្រាប និង​បាញ់​ប្រហារ ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស ហើយ​ច្រើន​នាក់​ផ្សេង​ទៀត​ត្រូវ​ចាប់​ខ្លួន។ លើស​ពី​នេះ លោក​ក៏​លើក​ឡើង​ពី​ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ ការ​ហាម​មិន​ឲ្យ​ពលរដ្ឋ​ប្រមូល​ផ្តុំ​គ្នា ព្រម​ទាំង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​គំរាម​កំហែង​សម្លុត​បំភ័យ​តំណាង​សហជីព ហើយ​ថ្មីៗ​នេះ គឺ​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​ការ​ទាមទារ​ឲ្យ​ដោះ​លែង​ទីលាន​ប្រជាធិបតេយ្យ ជាដើម។
លោក ស៊ូប៊ែឌី សម្ដែង​ការ​សោកស្ដាយ ដែល​មិន​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​អាច​ជឿ​ទុក​ចិត្ត​បាន ដើម្បី​នាំ​យក​ជន​ប្រព្រឹត្តិ​ហិង្សា​មក​ផ្ដន្ទាទោស។ លោក​ថា អំពើ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ កំពុង​តែ​កើត​ឡើង​នៅ​កម្ពុជា នៅ​ឡើយ ហើយ​ថា រដ្ឋាភិបាល​ត្រូវ​មាន​កាតព្វកិច្ច​ក្នុង​ការ​ធានា​ថា រាល់​ការ​ប្រើប្រាស់​កម្លាំង​ទាំងអស់ លុះ​ណា​តែ​ស្រប​ច្បាប់ ចាំបាច់ និង​សមាមាត្រ ហើយ​ត្រូវ​ធានា​ថា អ្នក​ល្មើស​ច្បាប់​មិន​អាច​រួច​ពី​សំណាញ់​ច្បាប់​បាន​ឡើយ។ លោក ស៊ូប៊ែឌី កត់​សម្គាល់​ដែរ​ថា សមត្ថកិច្ច​ដែល​បាញ់​ប្រហារ​លើ​បាតុករ មិន​ត្រូវ​បាន​នាំ​យក​មក​ផ្ដន្ទាទោស​ឡើយ តែ​ចំណែក​ពលរដ្ឋ​ដែល​សមត្ថកិច្ច​ចោទ​ថា ប្រព្រឹត្ត​ហិង្សា​លើ​ពួក​គេ​វិញ​នោះ ត្រូវ​បាន​តុលាការ​ចាត់​ការ​យ៉ាង​ឆាប់​រហ័ស។
ចំពោះ​បញ្ហា​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​វិញ ទន្ទឹម​នឹង​ការ​អបអរ​សាទរ​ទៅ​លើ​ការ​បង្កើត​ច្បាប់​ថ្មី​ចំនួន​៣ ពាក់ព័ន្ធ​វិស័យ​នេះ លោក ស៊ូប៊ែឌី ក៏​រិះគន់​ទៅ​លើ​របៀប​នៃ​ការ​តាក់តែង​ច្បាប់​ទាំង​នេះ​ដែរ ដោយ​លោក​ថា គ្មាន​ការ​បើក​ចំហ​ឲ្យ​មាន​ការ​ពិភាក្សា ឬ​ចែក​ចាយ​សេចក្តី​ព្រាង​ច្បាប់​ឲ្យ​អ្នក​ពាក់ព័ន្ធ​ដឹង​មុន​នោះ​ទេ ហើយ​សភា​ក៏​មិន​បាន​ចំណាយ​ពេល​វេលា​ច្រើន ដើម្បី​ពិភាក្សា​នោះ​ដែរ។ លោក ស៊ូប៊ែឌី ក៏​យល់​ថា ច្បាប់​ទាំង​នេះ​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​បែង​ចែក​អំណាច​ឲ្យ​ដាច់​ស្រឡះ​ពី​គ្នា​ឡើយ មាន​ន័យ​ថា តុលាការ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ស្ថិត​ក្រោម​ស្ថាប័ន​នីតិប្រតិបត្តិ​ដដែល។ មួយ​វិញ​ទៀត លោក​ថា អង្គការ​តុលាការ​នៅ​តែ​រង​ឥទ្ធិពល​របស់​អ្នក​នយោបាយ ដោយ​លោក​ថា ក្រោយ​ពី​អ្នក​នយោបាយ​ចរចា​ត្រូវ​គ្នា​ភ្លាម តុលាការ​ក៏​ដោះ​លែង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ភ្លែត។ លោក​ក៏​ជំរុញ​ឲ្យ​កម្ពុជា ធ្វើ​កំណែ​ទម្រង់​រដ្ឋសភា ដើម្បី​អាច​ឲ្យ​បក្ស​ប្រឆាំង​ដើរ​តួនាទី​ប្រកប​ដោយ​អត្ថន័យ​ក្នុង​រដ្ឋសភា។ លោក​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​រដ្ឋសភា ធានា​ការ​បើក​ចំហ និង​តម្លាភាព​ក្នុង​ដំណើរ​ការ​ធ្វើ​ច្បាប់។ ចំណែក​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​វិញ លោក ស៊ូប៊ែឌី ថា លោក​សោកស្ដាយ​ដែល​ស្ថាប័ន គ.ជ.ប មិន​ត្រូវ​បាន​កែ​ទម្រង់​ឲ្យ​បាន​មុន​ពេល​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣ តាម​អនុសាសន៍​របស់​លោក។ លោក​សង្ឃឹម​ថា កំណែ​ទម្រង់​ស្ថាប័ន គ.ជ.ប គឺ​ជា​ការងារ​អាទិភាព​មួយ​សម្រាប់​បក្ស​នយោបាយ​ទាំង​២ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​បញ្ហា​ក្រោយ​ការ​បោះ​ឆ្នោត​ដូច​សព្វថ្ងៃ​ជា​ថ្មី​ទៀត​ក្នុង​ពេល​អនាគត។
សម្រាប់​បញ្ហា​ដីធ្លី លោក ស៊ូប៊ែឌី ស្វាគមន៍​ចំណាត់​ការ​វាស់វែង​ដីធ្លី​ឲ្យ​ប្រជាពលរដ្ឋ ព្រម​ទាំង​បញ្ឈប់​ការ​ផ្តល់​ដី​សម្បទាន​ថ្មី និង​ពិនិត្យ​មើល​ឡើង​វិញ ចំពោះ​ដី​សម្បទាន​ដែល​បាន​ប្រគល់​រួច។ លោក​ក៏​ស្វាគមន៍​ផង​ដែរ ចំពោះ​ការ​អនុម័ត​គោល​នយោបាយ​ជាតិ​លំនៅឋាន​របស់​រដ្ឋាភិបាល។
យ៉ាង​ណា​ក៏ដោយ លោក ស៊ូប៊ែឌី មិន​ភ្លេច​រិះគន់​លើ​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ដី និង​លំនៅឋាន​ដោយ​បង្ខំ និង​ការ​ជម្លៀស​ពួក​គេ​ទៅ​រស់នៅ​កន្លែង​មិន​សមរម្យ​នោះ​ឡើយ។ លោក​ក៏​រិះគន់​រដ្ឋាភិបាល និង​តុលាការ​ថា ពេល​ខ្លះ​ពួក​គេ​គ្មាន​ឆន្ទៈ ឬ​មិន​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​រំលោភ​ដីធ្លី​តែ​ម្តង ហើយ​ថា បណ្ដឹង​របស់​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ដីធ្លី ក៏​ពេល​ខ្លះ តុលាការ​មិន​ចាត់​ការ​ឡើយ។
ឆ្លើយ​តប​ចំពោះ​របាយការណ៍​របស់ លោក ស៊ូប៊ែឌី រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន កត់​សម្គាល់​ថា អ្វី​ដែល​អ្នក​រាយការណ៍​ពិសេស​នេះ​លើក​ឡើង វា​គ្រាន់​តែ​ជា​ការ​យល់​ឃើញ និង​ជា​ការ​វិនិច្ឆ័យ​របស់​បុគ្គល​ម្នាក់​ប៉ុណ្ណោះ មិន​មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ទេ។ លោក​ថា សម្រាប់​កម្ពុជា កម្ពុជា កំពុង​ប្រឹងប្រែង​ធ្វើ​ឲ្យ​ខ្លួន​ឯង​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង ហើយ​ថា កម្ពុជា ក៏​ត្រូវ​បាន​គេ​មើល​ឃើញ និង​វាយ​តម្លៃ​ថា មាន​ភាព​ប្រសើរ​ជាង​មុន​ដែរ។ លោក ផៃ ស៊ីផាន បន្ត​ថា អ្វី​ដែល​កម្ពុជា ធ្វើ គឺ​ឋិត​លើ​កត្តា​សំខាន់​២ គឺ​ស្ថិរភាព សន្តិភាព និង​ប្រក្រតី​ភាព​នៃ​ដំណើរ​ការ​អំណាច​សាធារណៈ ព្រម​ទាំង​ការ​អភិវឌ្ឍ​ដើម្បី​ឆ្លើយ​តប​នឹង​សេចក្តី​ត្រូវ​ការ​របស់​ពលរដ្ឋ។ លោក​ថា រដ្ឋាភិបាល គឺ​ជា​អ្នក​ធ្វើ ចំណែក​ឯ​អ្នក​ថា​វិញ ទុក​ភារកិច្ច​ឲ្យ​គេ​ចុះ។
លោក ផៃ ស៊ីផាន៖ «នៅ​ក្នុង​ពិភពលោក អ្នក​ណា​ក៏​អាច​និយាយ​បាន​ដែរ អ្នក​ខ្លះ​មាន​គំនិត​ថា អាមេរិកាំង ល្អ ប៉ុន្តែ​អ្នក​ខ្លះ​ថា អាមេរិកកាំង អាក្រក់ អ្នក​ខ្លះ​ថា​រុស្ស៊ី ល្អ អ្នក​ខ្លះ​ថា រុស្ស៊ី អាក្រក់ អា​នេះ​ជា​ភាព​សម្បូរ​បែប​នៃ​ការ​គិត ប៉ុន្តែ​រាជ​រដ្ឋាភិបាល​យើង​យល់​ច្បាស់​ណាស់ ក្នុង​រយៈ​កន្លង​មក រហូត​ដល់​ពេល​នេះ គឺ​យើង​បាន​ធ្វើ​សង្គម​កម្ពុជា ស្ថិត​នៅ​ក្នុង​ស្ថិរភាព សន្តិភាព និង​ការ​វិវឌ្ឍ​ជានិច្ច អា​ហ្នឹង​ជា​ការ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល។ ដូច្នេះ​ការ​លើក​ឡើង គ្រាន់​តែ​ជា​ការ​លើក​ឡើង»។
ក្រៅ​ពី​បញ្ហា​ខាង​ដើម របាយការណ៍​របស់ លោក ស៊ូប៊ែឌី ក៏​លើក​ឡើង​ពី​បញ្ហា​ប្រកាន់​ជាតិ​សាសន៍​ប្រឆាំង​ជនជាតិ​វៀតណាម ពី​ការ​បញ្ជូន​ពលករ​ខ្មែរ​មក​កម្ពុជា ដោយ​អាជ្ញាធរ​ថៃ ពី​បញ្ហា​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី មក​កម្ពុជា និង​ពី​ការ​ពិនិត្យ​ឡើង​វិញ​បញ្ហា​សិទ្ធិ​មនុស្ស​តាម​ពេល​វេលា​កំណត់​ជា​សកល ដែល​ហៅ​តាម​ភាសា​អង់គ្លេស​ថា យូនីវើស៊ល ភើរៀដឌិក រីវ្យូ (Universal Periodic Review) ផង​ដែរ។
បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ឲ្យ​ដឹង​ថា លោក សុរិយា ស៊ូប៊ែឌី នឹង​មក​បំពេញ​បេសកកម្ម​ការងារ​ចុង​ក្រោយ​របស់​លោក​នៅ​កម្ពុជា នៅ​ខែ​មករា ឆ្នាំ​២០១៥ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៥ លោក​នឹង​បញ្ចប់​តួនាទី​ជា​អ្នក​រាយការណ៍​ពិសេស​របស់​លោក​រយៈពេល ៦​ឆ្នាំ ហើយ​អ្នក​រាយការណ៍​ថ្មី​នឹង​ត្រូវ​ឡើង​មក​ជំនួស​លោក។
លោក ស៊ូប៊ែឌី បាន​ថ្លែង​ក្នុង​របាយការណ៍​របស់​លោក​ថា លោក​មាន​កិត្តិយស​ដែល​បាន​បម្រើ​ការងារ​ជា​អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា តាំង​ពី​ឆ្នាំ​២០០៩ មក។ លោក​ថា ស្ថានភាព​នៅ​កម្ពុជា ក្នុង​រយៈពេល ៦​ឆ្នាំ​ចុង​ក្រោយ​នេះ មិន​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​នោះ​ទេ ហើយ​បច្ចុប្បន្ន ប្រទេស​នេះ​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​អន្តរកាល​នយោបាយ​សន្តិភាព។ លោក​ថា ក្នុង​រយៈពេល ៦​ឆ្នាំ​នេះ គឺ​ជា​ឆ្នាំ​ដែល​គួរ​ឲ្យ​លើក​ទឹក​ចិត្ត ជា​ការ​ប្រឈម និង​ជា​កិត្តិយស​ផង​ដែរ​សម្រាប់​លោក៕

Tagged as: Political
Unknown About Unknown

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Tweet

Related posts

0 comments :

Subscribe to: Post Comments ( Atom )

Translation

Blogger Videos

Happiness in family

Videos from YouTube

How to CREATE a BLOG in Blogger
  • Popular
  • Recent
  • Comments

Most Reading

  • ជីវប្រវត្តិ​និង​សកម្មភាព​ការងារ​របស់​អ្នកស្រី ពុង ឈីវកេក
    ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​...
  • ក្រដាស​ប្រាក់​​ខ្មែរ​
    វិលទៅក្រដាស​ប្រាក់​​ខ្មែរ​ដែល​​អ្នក​ធ្លាប់​ចាយ​តាំង​ពី​តូច 7 Oct, 2014 11:21 ក្រដាសប្រាក់ , សេដ្ឋកិច្ច 0   Comment (s) គ្មាន​នរណា...
  • Cambodia Country and City Code, Phnom Penh Postal Codes
    When you want to buy something online or want to receive your letters/luggage from outsider, foreign countries, you will need to inform t...
  • បាក់ស្រុតស្ពានឆ្លងទន្លេសេកុងដោយសារទឹកហូរច្រោះ
    ប្រភព៖http://wmc.org.kh/ ស្ពានឆ្លងទន្លេសេកុងមានប្រវែងជិត៣០០ម៉ែត្រដែលទើបនឹងសាងសងរួចរាល់តែពុំទាន់សម្ភោធដាក់ឱ្យប្រើប្រាស់ រងការបាក់ស្រុតក្បា...
  • AFC AsianCup UAE 2019 Qualifiers
    We will see how much theirs supporter for second rounds of AFC AsianCup UAE 2019 Qualifiers, Play-Off, Cambodia vs Chinsese Taipei, June07t...
  • 7​ចំណុច​ដែល​លោក​អ្នក​ត្រូវ​ដឹង​អំពី​សមាគម​សេដ្ឋកិច្ច​អាស៊ាន
    ដោយ៖ អុីវ វិចិត្រា ថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០១៥ ម៉ោង ១២:៣០ ប្រភពៈ   កោះសន្តិភាព អាស៊ាន នឹង​ឈាន​ទៅ​ដល់​ការ​សម្រេច​គោលដៅ​មួយ...
  • (no title)
     រដ្ឋាភិបាល(ក្រសួងមហាផ្ទៃ)គ្រោងនឹងបង្កើតខេត្តចំនួន២ទៀត ដែលត្រូវបានស្នើរដោយក្រសួងមហាផ្ទៃ ប្រភពព័ត័មាន៖ https://vodhotnews.com/2018/08/31 ...
  • កុំ​ធ្វើ​ជា​«ខ្ញុំ»​អ្នក​នយោបាយ
    សុខ ទូច៖ រាស្រ្ត​ត្រូវ​ចេះ​ធ្វើ​ជា​ម្ចាស់​ប្រទេស កុំ​ធ្វើ​ជា​«ខ្ញុំ»​អ្នក​នយោបាយ ដោយ ក.ចាន់នីតា (ទាក់ទង៖ nita@monoroom.info) - ភ្នំពេញ ថ្...
  • លោកហ៊ុន ​សែន បដិ​សេធ​ដាច់​ខាត​ការ​បង្កើត​រដ្ឋាភិ​បាលនិ​រទេស​
    ដើម្បីជម្រះភាពសង្ស័យចំពោះការប៉ុនប៉ងបង្កើត​រដ្ឋាភិបាល​និរទេសរបស់អតីនាយករដ្ឋមន្រ្តីថៃ លោក ថាក់ ស៊ីន នោះ នៅព្រឹក​ថ្ងៃ​អង្គារនេះ លោកនាយករដ្ឋមន្រ...
  • ប្រវត្តិ​ការធ្វើ​រដ្ឋប្រហារ​នៅ​រាជាណាចក្រ​ថៃ​
    ​ប្រជារាស្ត្រ​ថៃ ទំនង​ជា​នៅចាំ​ច្បាស់​ណាស់​ថា ការធ្វើ​រដ្ឋប្រហា​ររបស់​កងទ័ព គឺមាន១៩​លើក​មក​ហើយ គឺ​ចាប់តាំងពី​ឆ្នាំ១៩៣២ ដែលប្រទេសអាស៊...

Subscribe To

Posts
Atom
Posts
Comments
Atom
Comments

Subscribe To

Posts
Atom
Posts
Comments
Atom
Comments
Powered By Blogger

Subscribe To

Posts
Atom
Posts
Comments
Atom
Comments
Powered By Blogger

Subscribe To

Posts
Atom
Posts
Comments
Atom
Comments

What they says

Please leave us with some of your comments. Thank for willing to help us to improve our weakness.
© 2013 កកាយព័ត៌មាន KORKITE NEWS . WP Theme-junkie converted by Bloggertheme9
Blogger templates . Proudly Powered by Blogger .